នាមសប្បុរសជនបានឧបត្ថម្ភក្នុងការបោះពុម្ពសៀវភៅ "កម្រងប្រវត្តិវត្តវេឡុវ័ន (ឫស្សីស្រុក)"


០០-ពុទ្ធបរិស័ទចំណុះជើងវត្តវេឡុវ័ន (ឫស្សីស្រុក) ១០.០០០.០០០ ដុង ០១-ព្រះឧបជ្ឈាយ៍ សេន ប៊ុនសង (ធម្មជោតោ) ២០០ ដុល្លារ ០២-ព្រះឧបជ្ឈាយ៍ ឡឹម ពៅ (វិភទ្ទញ្ញាណ) ៤០០.០០០ ដុង ០៣-ព្រះភិក្ខុ ធួន ច័ន្ទថន (សន្តិរតោ) ២០០ ដុល្លារ ០៤-ព្រះភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) (USA) ១០០ ដុល្លារ ០៥-ព្រះភិក្ខុ សែម វាសនា (សង្ឃសុទ្ទរោ) ២០ ដុល្លារ ០៦-ព្រះភិក្ខុ ថាច់ ហ្វាង (សិក្ខាលង្ការោ) ១០០០ បាត ០៧-ព្រះភិក្ខុ ថាច់ ហួង ណារា (បធានបាលោ) ៥០០ បាត ០៨-ព្រះភិក្ខុ គឹម ហ្វា (វិនយប្បញ្ញោ) ៥០០ បាត ០៩-ព្រះភិក្ខុ គឹម សុវណ្ណ រឿន (រតនរក្ខិតោ) ៥០០ បាត ១០-ព្រះភិក្ខុ ហ្វិន សិន (អត្តបាលោ) ៥០០ បាត ១១-ព្រះភិក្ខុ គឹម រតនា (អភិជយោ) ៥០០ បាត ១២-ព្រះភិក្ខុ ថាច់ បាន (ធម្មសិរីសត្ថា) ៥០០ បាត ១៣-គ្រួសារ លោកតា ថូវ លោកយាយ តាម (ស្វាយពក) ៥០០​ បាត ១៤-ព្រះភិក្ខុ ថាច់ សម័យ (កុលាភិរក្ខិតោ) ៥០០បាត ១៥-ព្រះភិក្ខុ ថាច់ សុតី (ញាណសិទ្ធោ) ៥០០ បាត ៦0-ព្រះភិក្ខុ សឺន ចាំង (គម្ភីរប្បញ្ញោ) ៥០០ បាត ១៦-សាមណេរ ថាច់ ខឿន ៣០០ បាត ១៧-ព្រះភិក្ខុ ថាច់ ស្វន (រតនប្បិយោ) ៣០០ បាត ១៨-ព្រះភិក្ខុ ឡឹម ឋាន (មុនីបាលិតា) ៣០០ បាត ១៩-ព្រះភិក្ខុ ថាច់ ចន្ទ តារា (រាមបណ្ឌិតោ) ៣០០ បាត ២០-ព្រះភិក្ខុ ថាច់ សំណាង (អគ្គធម្មោ) ៣០០ បាត ២១-ព្រះភិក្ខុ ថាច់ សុផល (រតនជ្ជោត្តោ) ៣០០ បាត ២២-ព្រះភិក្ខុ ទីសីហា (ឥន្ទបញ្ញោ) ៣០០ បាត ២៣-ព្រះភិក្ខុ គឹម មករា (ធម្មរក្ខិតោ) ៣០០ បាត ២៤-ព្រះភិក្ខុ សឺន យ៉ុង (បញ្ញាសារោ) ៣០០ បាត ២៥-ព្រះភិក្ខុ ថាច់ ចន្ធី (ធម្មបណ្ឌិតោ) ៣០០ បាត ២៦-ព្រះភិក្ខុ ដាវ សំណៀង (កល្យាណធម្មោ) ៣០០ បាត ២៧-ព្រះភិក្ខុ គឹម មីនា (មុទុចិត្តោ) ២៥០ បាត ២៨-ព្រះភិក្ខុ ត្រឹង វ៉ាំង ដង (ភទ្ទវិរិយោ) ២៥០ បាត ២៩-ព្រះភិក្ខុ ទិត្យ សីហា (ឧត្តរបញ្ញោ) ២០០ បាត ៣០-ព្រះភិក្ខុ ថាច់ សុវត្ថិ (សន្តកាយោ) ២០០ បាត ៣១-ព្រះភិក្ខុ ថាច់ ចន្ទ ណារម្យ (និស្សយបាលិតោ) ២០០ បាត ៣២-ព្រះភិក្ខុ ថាច់ រស្មី (ជាគរោ) ២០០ បាត ៣៣-ព្រះភិក្ខុ ថាច់ ហឿង (ឋានធម្មោ) ២០០ បាត ៣៤-ព្រះភិក្ខុ ថាច់ ភឿង (សុជាតោ) ២០០ បាត ៣៥-ព្រះភិក្ខុ ថាច់ ហើង (បញ្ញាបវរោ) ២០០ បាត ៣៦-សាមណេរ ថាច់ កុងត្រិញ ២០០ បាត ៣៧-ព្រះភិក្ខុ ថាច់ សុភិន្ទ (ខេមវិរោ) ២០០ បាត ៣៨-ព្រះភិក្ខុ ថាច់ ឌីណេ (កុលានុរក្ខិតោ) ២០០ បាត ៣៩-ព្រះភិក្ខុ គឹម ឡីប (កិត្តិធរោ) ២០០ បាត ៤០-ព្រះភិក្ខុ ថាច់ យឿន (យន្តទត្តោ) ២០០ បាត ៤១-ព្រះភិក្ខុ ថាច់ វិញអាង (សុចិត្តធម្មត្ថេរោ) ១០០ បាត ៤២-ព្រះភិក្ខុ ថាច់ ឆេង (ឆន្ទវុឌ្ឍោ) ១០០ បាត ៤៣-ព្រះភិក្ខុ ថាច់ សុភី (វិរយធម្មោ) ១០០ បាត ៤៤-ព្រះភិក្ខុ ថាច់ ខឿន (ធិរញ្ញាណោ) ១០០ បាត ៤៥-ព្រះភិក្ខុ ចៅ វ៉ាទ (បញ្ញាវិសាទោ) ១០០ បាត ៤៦-ព្រះភិក្ខុ ថាច់ ហ្មៀន (ឥន្ទបញ្ញោ) ១០០ បាត ៤៧-ព្រះភិក្ខុ ថាច់ យ៉ុង (កតធម្មោ) ១០០ បាត ៤៨-ព្រះភិក្ខុ ថាច់ តឺ (សច្ចមុនី) ១០០ បាត ៤៩-ព្រះភិក្ខុ ថាច់ ប៊ុនល័យ (បញ្ញាទីបោ) ១០០ បាត ៥០-ព្រះភិក្ខុ ត្រឹង តឹងយ៉ុង (ធម្មរត្តោ) ១០០ បាត ៤១-ព្រះភិក្ខុ គឹម តាយ (ឥន្ទបញ្ញោ) ១០០ បាត ៥២-ព្រះភិក្ខុ គឹម សាភា (តិក្ខបណ្ឌិតោ) ១០០ បាត ៥៣-ព្រះភិក្ខុ ថាច់ អុក (អនុភទ្ទោ) ៤០ បាត ៥៤-ព្រះភិក្ខុ សុខុម ១០០ បាត ៥៥-ព្រះភិក្ខុ ថាច់ ទេព (ជោត្តិន្ធនោ) ១០០ បាត ៥៦-ថាច់ តៀង (កម្ពុជា) ៥ ដុល្លារ ៥៧-អ្នកស្រី ងិន វណ្ណា (កម្ពុជា) ២០ ដុល្លារ ៥៨-Mrs. Puk Ciantar (Singapore) 1000 Baths ៥៩-ថាច់ សុផានី ៤០.០០០ ដុង

Wednesday, August 28, 2013

ព្រះចៅអធិរាជ លឿង សួរផ្លូវ

អំពីទស្សនៈអ្នកដឹកនាំ៖

នៅសម័យបុរេប្រវត្តិ ព្រះចៅអធិរាជលឿង និង​មនុស្សជំនិតទាំង ៦នាក់បានធ្វើដំណើរ​ទៅ​ស្វែង រកតាឃុយ នៅលើភ្នំ ប៉ីឈឺ។

នៅពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ ស្រាប់តែង្វេងផ្លូវលែងដឹងទិសតំបន់ តែសំណាងល្អ ពេលនោះ មានក្មេងឃ្វាលគោម្នាក់
ដើរមកដល់ល្មម  ហេតុនេះព្រះចៅអធិរាជ លឿង ក៏ប្រញាប់ត្រាស់សួរទៅក្មេងតូចនោះថា៖ "ប្អូនតូច!  តើភ្នំ ប៉ីឈឺ ទៅតាមផ្លូវណា 
ឯងមានដឹងទេ?" "ខ្ញុំដឹង!"  ក្មេងឃ្វាលគោឆ្លើយយ៉ាងលឿន រួចក៏ចង្អុលបង្ហាញផ្លូវ ឯព្រះចៅអធិរាជ លឿង ក៏សួរ បន្តថា៖ "បើអញ្ចឹងឯងមានដឹងទេថា តើ​ តាឃុយ គាត់​នៅឯណា?" "ខ្ញុំដឹង!" ក្មេងឃ្វាលគោឆ្លើយយ៉ាងលឿនទៀត រួចប្រាប់ពីកន្លែងដែល 
តាឃុយ រស់នៅ។ ព្រះសណ្តាប់រួច ទ្រង់ក៏នឹកភ្នកក្នុងព្រះទ័យថា


"អាក្មេងល្អិតម្នាក់នេះអាយុវាតិចណាស់តែហេតុម៉េចក៏វាអាចដឹង គ្រប់រឿងអញ្ចឹងហ្ន៎?" ដោយចង់ពិសោធសមត្ថភាព  ព្រះចៅអធិរាជ លឿង ក៏ត្រាស់សួរទៅក្មេងឃ្វាលគោនោះ បន្តទៀតថា៖ "បើអញ្ចឹង តើឯងមានដឹងទេថាតើត្រូវធ្វើយ៉ាងណាទើបអាចគ្រប់គ្រងស្រុកទេស
ឲ្យមានសុខសន្តិភាពបាន?" "ខ្ញុំដឹង!" ក្មេងឃ្វាលគោឆ្លើយតបដោយមិនចាំបាច់គិតយូរ "ការគ្រប់ គ្រងស្រុកទេសក៏ដូចជាការចិញ្ចឹម
គោអញ្ចឹងដែរ  គ្រាន់តែកម្ចាត់ចំណុចមិនល្អរបស់គោចោលឲ្យ អស់ទៅ នោះអ្វីៗគ្រប់យ៉ាងមុខជា នឹងគាប់ប្រសើរជាមិនខាន... យ៉ាងម៉េចដែរ តើលោកម្ចាស់ យល់ឃើញដូចខ្ញុំដែរទេ?" ព្រះចៅអធិរាជ លឿង បានសណ្តាប់ឮដូច្នោះហើយ ទ្រង់មានអារម្មណ៍ ស្ងប់ស្ងែងចំពោះក្មេងឃ្វាលគោនោះជាពន់ពេក  ក៏ត្រាស់សរសើរដោយសព្វព្រះទ័យបំផុតថា...

"ក្មេងជំនាន់ក្រោយម្នាក់នេះពិតជាឆ្លាតមែន!​​​ ដំបូងគិតថា វាមិនដឹងខ្យល់អី  តែតាមពិតទៅវាអាច ដឹងអ្វីគ្រប់​យ៉ាង  សូម្បីតែកិច្ចការ
ប្រទេសជាតិដែលពិបាក​បំផុតនោះ  ក៏វាដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រងដែរ។  នេះបង្ហាញថា៖ បើអ្នកណាយល់ច្បាស់ពីអ្វីដែលត្រូវធ្វើ
នៅក្នុងជីវិតប្រចាំថ្ងៃ បានជ្រាលជ្រៅហើយនោះ ពួកគេក៏អាចយល់ពីបញ្ហាផ្សេងទៀតបានយ៉ាងងាយស្រួលផងដែរ"។

សង្គមបីប្រភេទ            

នៅក្នុងក្រុមហ៊ុនមួយមានប្រធាន​ ឬ "ចាស់ទុំ" ជាច្រើនដែលភាគច្រើនពួកគេចូលចិត្តផ្អែកទៅលើ
ការមានអាយុច្រើនជាងគេរបស់ខ្លួនទៅមើលងាយអ្នកដទៃហើបមាត់ពេលណាចេះតែនិយាយថា៖ "តាមបទពិសោធជាង១០ឆ្នាំរបស់ខ្ញុំ..." ដើម្បីយកមកបដិសេធគំនិតរបស់អ្នកដទៃ ហើយច្រើនតែ
គិតថា ក្មេងជំនាន់ក្រោយនៅទន់ខ្សោយ ខ្វះបទពិសោធ  ហើយត្រូវប្រតិបត្តិតាមគំនិតរបស់ខ្លួន
ជាប់ជានិច្ច​។

វាជារឿងល្អដែលក្មេងសម័យក្រោយគួររៀនសូត្រពីបទពិសោធរបស់ប្រធានឬ "ចាស់ទុំ" ទាំងនោះ ប៉ុន្តែប្រធានឬ "ចាស់ទុំ" 
គួរតែសិក្សានិងផ្តោតការយកចិត្តទុកដាក់ចំពោះទស្សនៈនិងគំនិតច្នៃប្រឌិតថ្មីៗរបស់មនុស្សជំនាន់ថ្មីផងដែរ គឺដូចពាក្យចាស់ពោលថា៖ "រស់ដល់ចាស់រៀនដល់ចាស់" "ការផ្លាស់ប្តូរគំនិតយោបល់របស់មនុស្សទាំងពីរជំនាន់ គឺជាការផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកចំពោះ 
មនុស្សទាំងពីរជំនាន់" "ការងាររបស់មនុស្សម្នាក់អាចធ្វើឲ្យសម្រេចបានក្នុងរយៈពេលមួយថ្ងៃ  ប៉ុន្តែការរៀនសូត្ររបស់មនុស្សម្នាក់ គឺគ្មានទីបញ្ចប់នោះទេ"
            
សង្គមវិទូបានបែងចែកសង្គមរៀនសូត្រជាបីទម្រង់ ដូចជាសង្គមរៀនសូត្រពីមនុស្សជំនាន់មុន សង្គមរៀ​នសូត្រពីមនុស្សវ័យជាមួយគ្នា និងសង្គមរៀនសូត្រពីមនុស្សជំនាន់ក្រោយ។ សង្គមរៀនសូត្រពីមនុស្សជំនាន់មុន មានន័យថា៖ ជាសង្គមបែបបុរាណដែលមនុស្ស ជំនាន់ក្រោយត្រូវ​តែរៀនសូត្រពីមនុស្សជំនាន់មុន ឬចាស់ទុំ។
            
សង្គមរៀនសូត្រពីមនុស្សវ័យជាមួយគ្នា មានន័យថា៖ ជាសង្គមដែលមានការរៀនសូត្រពីមនុស្ស ជំនាន់ដូចគ្នា នោះចាត់ទុកថាជាការ
រីកចម្រើនមួយ។ សង្គមរៀនសូត្រពីមនុស្សជំនាន់ក្រោយមានលក្ខណៈផ្ទុយស្រឡះពីសង្គមការរៀនសូត្រពីមនុស្សជំនាន់មុនឬក៏ថាជា សង្គមបែបថ្មីដែលមានជំនាន់មុនត្រូវរៀនសូត្រពីមនុស្សជំនាន់ក្រោយជាពិសេសក្នុងសង្គមបច្ចុប្បន្នការអភិវឌ្ឍមានភាពឆាប់រហ័សដោយ
មិនធ្លាប់មានពីមុនមក ហើយភាពរីកចម្រើននៃសង្គមនៅរយៈកាល ១០០ឆ្នាំ ចុងក្រោយនេះគឺមានភាពរីកចម្រើនជាងក្នុងរយៈកាល
ជាច្រើនពាន់ឆ្នាំកន្លងមកទៅទៀត។ នៅពេលសង្គមមានការអភិវឌ្ឍក្នុងកម្រិតមួយឆាប់រហ័សដូចនេះមនុស្សជំនាន់ថ្មីក៏អាចបោះជំហាន
ទៅឈរនៅជួរខាងមុខរបស់សង្គមបានយ៉ាងងាយព្រោះតែធម្មជាតិនៃការបើកទូលាយទទួលយកវត្ថុ ឬបញ្ហាថ្មីៗរបស់ពួកគេនោះឯង។  

ដូច្នេះ ទើបសង្គមមានការផ្លាស់ប្តូរទម្រង់ទាំងស្រុងដោយមនុស្សជំនាន់មុនចាប់ផ្តើមងាកមករៀនសូត្រពីមនុស្សជំនាន់ក្រោយ
ផងដែរ។ បច្ចប្បន្ននេះ យើងសំណាងល្អដែលបានរស់នៅក្នងសម័យកាលដែលមានសង្គមដល់ទៅបីទម្រង់រួមគ្នានេះចាត់ទុក
ថាជាបរិស្ថាននៃការរៀនសូត្រដ៏ល្អប្រសើរបំផុត។