ចម្លើយ៖បក្សីបក្សាសត្វ រកស៊ីច្រវាត់កណ្ដាលផ្លូវថ្កើង មេដៃធំជាងមេជើងដៃវាឆ្កាងឡើង ហាក់ដូចគេរាំណែងណោងដូចស្នែងគោភ្លោះមានទ្រូងគ្មានដោះ មានភ្នែកគ្មានក្បាល?
វាគឺសត្វក្ដាម។
ពាក្យបណ្ដៅខាងលើនេះគឺខ្ញុំនៅចាំបានថា៖ កាលពីខ្ញុំមានអាយុប្រមាណពី ៤ ទៅ ៥ ឆ្នាំ ខ្ញុំតែងតែដេកនៅក្បែរនឹងជីដូនរបស់ខ្ញុំ
ហើយខ្ញុំបានស្ដាប់លោកយាយនិទានរឿងព្រេងខ្មែរ រឿងរាមកិរិ៍្ដ និងពាក្យបណ្ដៅខ្លះៗ ទើបខ្ញុំនៅចាំក្នុងចិត្តមកដល់សព្វថ្ងៃនេះ។
ឥឡូវនេះពេលដែលខ្ញុំសរសេរពាក្យបណ្ដៅនេះឡើង វាធ្វើឲ្យចិត្តខ្ញុំនឹកដល់គាត់ខ្លាំងណាស់។