នាមសប្បុរសជនបានឧបត្ថម្ភក្នុងការបោះពុម្ពសៀវភៅ "កម្រងប្រវត្តិវត្តវេឡុវ័ន (ឫស្សីស្រុក)"


០០-ពុទ្ធបរិស័ទចំណុះជើងវត្តវេឡុវ័ន (ឫស្សីស្រុក) ១០.០០០.០០០ ដុង ០១-ព្រះឧបជ្ឈាយ៍ សេន ប៊ុនសង (ធម្មជោតោ) ២០០ ដុល្លារ ០២-ព្រះឧបជ្ឈាយ៍ ឡឹម ពៅ (វិភទ្ទញ្ញាណ) ៤០០.០០០ ដុង ០៣-ព្រះភិក្ខុ ធួន ច័ន្ទថន (សន្តិរតោ) ២០០ ដុល្លារ ០៤-ព្រះភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) (USA) ១០០ ដុល្លារ ០៥-ព្រះភិក្ខុ សែម វាសនា (សង្ឃសុទ្ទរោ) ២០ ដុល្លារ ០៦-ព្រះភិក្ខុ ថាច់ ហ្វាង (សិក្ខាលង្ការោ) ១០០០ បាត ០៧-ព្រះភិក្ខុ ថាច់ ហួង ណារា (បធានបាលោ) ៥០០ បាត ០៨-ព្រះភិក្ខុ គឹម ហ្វា (វិនយប្បញ្ញោ) ៥០០ បាត ០៩-ព្រះភិក្ខុ គឹម សុវណ្ណ រឿន (រតនរក្ខិតោ) ៥០០ បាត ១០-ព្រះភិក្ខុ ហ្វិន សិន (អត្តបាលោ) ៥០០ បាត ១១-ព្រះភិក្ខុ គឹម រតនា (អភិជយោ) ៥០០ បាត ១២-ព្រះភិក្ខុ ថាច់ បាន (ធម្មសិរីសត្ថា) ៥០០ បាត ១៣-គ្រួសារ លោកតា ថូវ លោកយាយ តាម (ស្វាយពក) ៥០០​ បាត ១៤-ព្រះភិក្ខុ ថាច់ សម័យ (កុលាភិរក្ខិតោ) ៥០០បាត ១៥-ព្រះភិក្ខុ ថាច់ សុតី (ញាណសិទ្ធោ) ៥០០ បាត ៦0-ព្រះភិក្ខុ សឺន ចាំង (គម្ភីរប្បញ្ញោ) ៥០០ បាត ១៦-សាមណេរ ថាច់ ខឿន ៣០០ បាត ១៧-ព្រះភិក្ខុ ថាច់ ស្វន (រតនប្បិយោ) ៣០០ បាត ១៨-ព្រះភិក្ខុ ឡឹម ឋាន (មុនីបាលិតា) ៣០០ បាត ១៩-ព្រះភិក្ខុ ថាច់ ចន្ទ តារា (រាមបណ្ឌិតោ) ៣០០ បាត ២០-ព្រះភិក្ខុ ថាច់ សំណាង (អគ្គធម្មោ) ៣០០ បាត ២១-ព្រះភិក្ខុ ថាច់ សុផល (រតនជ្ជោត្តោ) ៣០០ បាត ២២-ព្រះភិក្ខុ ទីសីហា (ឥន្ទបញ្ញោ) ៣០០ បាត ២៣-ព្រះភិក្ខុ គឹម មករា (ធម្មរក្ខិតោ) ៣០០ បាត ២៤-ព្រះភិក្ខុ សឺន យ៉ុង (បញ្ញាសារោ) ៣០០ បាត ២៥-ព្រះភិក្ខុ ថាច់ ចន្ធី (ធម្មបណ្ឌិតោ) ៣០០ បាត ២៦-ព្រះភិក្ខុ ដាវ សំណៀង (កល្យាណធម្មោ) ៣០០ បាត ២៧-ព្រះភិក្ខុ គឹម មីនា (មុទុចិត្តោ) ២៥០ បាត ២៨-ព្រះភិក្ខុ ត្រឹង វ៉ាំង ដង (ភទ្ទវិរិយោ) ២៥០ បាត ២៩-ព្រះភិក្ខុ ទិត្យ សីហា (ឧត្តរបញ្ញោ) ២០០ បាត ៣០-ព្រះភិក្ខុ ថាច់ សុវត្ថិ (សន្តកាយោ) ២០០ បាត ៣១-ព្រះភិក្ខុ ថាច់ ចន្ទ ណារម្យ (និស្សយបាលិតោ) ២០០ បាត ៣២-ព្រះភិក្ខុ ថាច់ រស្មី (ជាគរោ) ២០០ បាត ៣៣-ព្រះភិក្ខុ ថាច់ ហឿង (ឋានធម្មោ) ២០០ បាត ៣៤-ព្រះភិក្ខុ ថាច់ ភឿង (សុជាតោ) ២០០ បាត ៣៥-ព្រះភិក្ខុ ថាច់ ហើង (បញ្ញាបវរោ) ២០០ បាត ៣៦-សាមណេរ ថាច់ កុងត្រិញ ២០០ បាត ៣៧-ព្រះភិក្ខុ ថាច់ សុភិន្ទ (ខេមវិរោ) ២០០ បាត ៣៨-ព្រះភិក្ខុ ថាច់ ឌីណេ (កុលានុរក្ខិតោ) ២០០ បាត ៣៩-ព្រះភិក្ខុ គឹម ឡីប (កិត្តិធរោ) ២០០ បាត ៤០-ព្រះភិក្ខុ ថាច់ យឿន (យន្តទត្តោ) ២០០ បាត ៤១-ព្រះភិក្ខុ ថាច់ វិញអាង (សុចិត្តធម្មត្ថេរោ) ១០០ បាត ៤២-ព្រះភិក្ខុ ថាច់ ឆេង (ឆន្ទវុឌ្ឍោ) ១០០ បាត ៤៣-ព្រះភិក្ខុ ថាច់ សុភី (វិរយធម្មោ) ១០០ បាត ៤៤-ព្រះភិក្ខុ ថាច់ ខឿន (ធិរញ្ញាណោ) ១០០ បាត ៤៥-ព្រះភិក្ខុ ចៅ វ៉ាទ (បញ្ញាវិសាទោ) ១០០ បាត ៤៦-ព្រះភិក្ខុ ថាច់ ហ្មៀន (ឥន្ទបញ្ញោ) ១០០ បាត ៤៧-ព្រះភិក្ខុ ថាច់ យ៉ុង (កតធម្មោ) ១០០ បាត ៤៨-ព្រះភិក្ខុ ថាច់ តឺ (សច្ចមុនី) ១០០ បាត ៤៩-ព្រះភិក្ខុ ថាច់ ប៊ុនល័យ (បញ្ញាទីបោ) ១០០ បាត ៥០-ព្រះភិក្ខុ ត្រឹង តឹងយ៉ុង (ធម្មរត្តោ) ១០០ បាត ៤១-ព្រះភិក្ខុ គឹម តាយ (ឥន្ទបញ្ញោ) ១០០ បាត ៥២-ព្រះភិក្ខុ គឹម សាភា (តិក្ខបណ្ឌិតោ) ១០០ បាត ៥៣-ព្រះភិក្ខុ ថាច់ អុក (អនុភទ្ទោ) ៤០ បាត ៥៤-ព្រះភិក្ខុ សុខុម ១០០ បាត ៥៥-ព្រះភិក្ខុ ថាច់ ទេព (ជោត្តិន្ធនោ) ១០០ បាត ៥៦-ថាច់ តៀង (កម្ពុជា) ៥ ដុល្លារ ៥៧-អ្នកស្រី ងិន វណ្ណា (កម្ពុជា) ២០ ដុល្លារ ៥៨-Mrs. Puk Ciantar (Singapore) 1000 Baths ៥៩-ថាច់ សុផានី ៤០.០០០ ដុង

Sunday, February 9, 2014

ពិធីបុណ្យមាឃបូជា

មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា រួមមាន មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។
បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ 
នៅក្នុងមហាសន្និបាតនោះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍ចំនួន១១ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិតនិងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ពីពុទ្ធសាសនា។ គោលការណ៍ទាំង១១ប្រការនេះមានឈ្មោះជាភាសាបាលីថា"ឱវាទបាដិមោក្ខ"ដែលពុទ្ធសាសនិកជនម្នាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹងនិងអនុវត្តដូចតទៅ៖
គោលបំណងរបស់របស់ ព្រះពុទ្ធសាសនា ឬក៏ដូចជាគោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺសែ្វងរកនិព្វានដែលប្រែថាសភាវប្រាសចាកទុក្ខមិនមាន សេចក្តីទុក្ខមិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះមានន័យស្មើនិង ពាក្យថា "សន្តិ " ដែលប្រែថា "សេចក្តីស្ងប់"។ យើងអាចនិយាយថាគោលបំណង របស់ព្រះពុទ្ធសាសនាគឺការបង្កើតឡើងនូវសន្តិភាពក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនាគឺជាការប្រឹងប្រែងដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗត្រូវប្រឹងប្រែងធ្វើអោយសម្រេច។
គោលដៅសន្តិភាព ឬនិញ្វនមិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះកើតដោយសារការសន្សំ របស់សកម្មភាព ៣ យ៉ាងគឺ៖ ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
ការធ្វើអំពើល្អបង្កើតអំពើល្អនិងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង់ក្នុងជីវិតរស់នៅប្រចាំថៃ្ងទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។ ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើដោយកម្ចាត់កិលេសឬមេរោគដែលតោងចិត្តឲ្យអស់ទៅរហូតដល់ចិត្តស្អាតបរិសុទ្ធមិនមានសភាវៈអាក្រក់ស្ថិតនៅ។

លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន៖
លក្ខខណ្ឌទី ១ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់។
លក្ខខណ្ឌទី ២ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
លក្ខខណ្ឌទី ៣ មិនប្រើពាក្យបៀតបៀននិងតិះដៀលអ្នកដទៃ។
លក្ខខណ្ឌទី ៤ រក្សាសីលរស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
លក្ខខណ្ឌទី ៥ បរិភោគប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
លក្ខខណ្ឌទី ៦ ចូលចិត្តភាពស្ងប់ស្ងាត់ និងបង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី ៧  មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។
មេរៀនពីបុណ្យមាឃបូជា ថៃ្ងនេះជាថៃ្ងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង ១១ ប្រការនេះសម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់
ចំណុច ១ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង ១១ នេះនឹងនាំទៅរកសន្តិ ភាពផ្លូវចិត្តជាពិតប្រាកដ។
ចំណុច ២ ក្នុងឋានៈជាពលរដ្ឋក្នុងសង្គមការមានគោលបំណងរួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះនឹងអាចនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ដែលប្រកបដោយនិរន្តភាព។
ចំណុច ៣ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គមឬប្រទេសជាតិមួយដែលព្យាយាមសែ្វង រកនូវឱកាសដើម្បីរក្សាសន្តិភាពនិងជំរុញដល់ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯង នោះ ការគោពតាមគោលការណ៍ទាំង ១១ ប្រការនេះនឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើហិង្សាដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។
ចំណុច ៤ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយសដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមានសាសនាខុសគ្នាៗក៏ដោយ។
ចំណុច ៥ ក្នុងឋានៈជាអន្តរជាតិការគោរពតាមគោលការណ៍នេះនឹងនាំមកនូវនិរន្តរ ភាពរបស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។
សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា។
ឯកសារយោង [កែប្រែ]

អត្ថបទរបស់លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ចំណាត់ថ្នាក់ក្រុមព្រះពុទ្ធសាសនាពិធីបុណ្យនៅស្រុកខ្មែរ។