1. ត្រូវ
មានទឹកចិត្តស្រឡាញ់ចំណេះដឹង លុះត្រាណាតែពេញចិត្តនឹងការរៀន
ទើបរៀនទៅចងចាំមេរៀនបានល្អ
បើមិនមានចិត្តរៀនហើយពិបាកចងចាំណាស់។
2. ជ្រើសរើសយកគោលសំខាន់នៃមេរៀនយកមករៀន រួចស្វែងយល់លម្អិតលើចំនុចធំៗនីមួយៗ។ ចំនុចគោលធំៗប្រៀបដូចជាមេដែក ចំណែកឯចំនុចលំអិតប្រៀបបានដូចជាកំទេចដែក កាលណាយើងចាប់បានមេដែកហើយ នោះយើងអាចស្រូបទាញយកកំទេចដែកបានដោយងាយ។ វិធីនេះជួយមិនឲ្យខួរក្បាលនឿយហត់ខ្លាំងពេក ពោលគឺចាប់យកតែចំនុចធំៗមកពិចារណា។
